ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋស្រុកពោធិ៍រៀង ខេត្តព្រៃវែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋស្រុកពោធិ៍រៀង ខេត្តព្រៃវែង


ព្រៃវែង៖
នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ព្រមទាំងតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ នៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពាធិ៍រៀង ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត គឹម សន្តិភាព នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងអាជ្ញាធរដែនដី ប្រជាពលរដ្ឋស្រុកពោធិ៍រៀង។

លោក ម៉ៅ គឹមឡុង ប្រធានក្រុមប្រឹក្សាស្រុកពោធិ៍រៀង បានជម្រាបជូនពីស្ថានភាពទូទៅនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពោធិ៍រៀង រួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងឱ្យតំណាងរាស្ត្រទាំង១០រូប នៃមណ្ឌលខេត្តព្រៃវែង បានសម្តែងនូវការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេសប្រជាជននៅក្នុងស្រុកពោធិ៍រៀង ដែលរយៈកាលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យភ្លូកទឹកភ្លូកដីទូទាំងប្រទេសបាន១២០អាសនៈ លើ ១២៥អាសនៈ ដោយឡែកមណ្ឌលខេត្តព្រៃវែង ទទួលបាន ១០អាសនៈ លើ ១១អាសនៈ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកឡើងពីរដ្ឋសភាជាតិ ក្នុងនីតិកាលទី៧ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្ត្រីទី១ បានទទួលតំណែងដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋសភា ដែលបានបង្កើតនូវសមិទ្ធផលថ្មីជាច្រើនទៀតដើម្បីអភិវឌ្ឍស្ថាប័ននីតិប្បញ្ញត្តិឱ្យមានការរីកចម្រើនជាលំដាប់ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៥ឆ្នាំ (២០២៣ ដល់២០២៨) ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយ។
 
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បន្តវេនពីសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ផ្តោតលើអាទិភាពសំខាន់ៗចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា សម្រាប់កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត ពោរពេញដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិត ហើយសម្រេចបានសមិទ្ធផលជាច្រើន ឆ្លុះបញ្ចាំងឲឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបាននិងកំពុងដើរលើគន្លងដ៏វិជ្ជមាន និងត្រឹមត្រូវមួយ។ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ លេចធ្លោជាច្រើន ៕




















Previous Post Next Post