ឯកឧត្តម ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ លើកទិសដៅការងារ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ លើកទិសដៅការងារ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ


ភ្នំពេញ៖
នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ លើកទិសដៅការងារបន្ត និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ​។ 

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង ប្រធានាយកដ្ឋា​ន​ អនុប្រធាន​នាយកដ្ឋាន​ និងលោក លោកស្រី នាយ​-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺដើម្បី ត្រួតពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន​នៅពេលកន្លងមក ព្រមទាំងលើកទិសដៅ និងបញ្ហាប្រឈមមួយចំនួន សំណូមពរផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យការ​អនុវត្តការងារកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត។

ក្នុងនោះដែរ​ លោក​ ឧត្តមសេនីយ៍​ទោ​ ង៉ែត​ សុខគីម​ ប្រធាន​នាយកដ្ឋាន​ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ និងលើកទិសដៅការងារ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំជូនអង្គប្រជុំបានជ្រាប​។ 

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានឯកភាពទៅលើវឌ្ឍនភាព និងលទ្ធផលការងារដែលសម្រេចបាន និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ​ ដែលបានបំពេញនូវតួនាទីភារកិច្ចនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរជូនដល់អង្គភាព និងថ្នាក់ដឹកនាំ។ 

នាឱកាសនោះដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃនាយកដ្ឋា​នផ្សព្វផ្សាយអប់រំ​ បន្តពង្រឹងការតាមដាន​ អង្គេតព័ត៌មានឱ្យបានគត់មត់​ ពង្រឹងការផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់ពេលវេលា​ និងច្បាស់លាស់​ បន្តពង្រឹងកិច្ចសហការ​​ ព្រមទាំងផ្លាស់ប្តូរ និងចែករំលែកបទពិសោធលើកិច្ចការងារព័ត៌មាន ជាមួយបណ្ដារដ្ឋបាលរាជធានីខេត្ត​ ស្នងការដ្ឋាននគរបាលរាជធានីខេត្ត។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តណែនាំទៀតថា​ នាយកដ្ឋា​នផ្សព្វផ្សាយអប់រំ​ ក៏ ត្រូវបន្តពង្រឹងកែលម្អយន្តការផ្សព្វផ្សាយឱ្យកាន់តែល្អបន្ថែមទៀត​ ពិសេសគឺផ្តោតលើខ្លឹមសារព័ត៌មានអប់រំ​ ឱ្យស្របតាមបរិបទសង្គមជាក់ស្តែង។ 

ឯកឧត្តម អគ្គនាយក ក៏បានជំរុញនាយកដ្ឋា​នផ្សព្វផ្សាយអប់រំ​ សហការជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ ដើម្បីរៀបចំផលិតជាមាតិកាផ្សព្វផ្សាយអប់រំបន្ថែមលើយន្តការដែលមានស្រាប់ដល់សាធារណជន ដោយផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សជាដើម។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃនាយកដ្ឋា​នផ្សព្វផ្សាយអប់រំ ត្រូវចូលរួមកិច្ចសហការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ ៕























Previous Post Next Post