ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ​ និងរៀបចំទឹកស្អាត និងបង្គន់អនាម័យ ជូនបងប្អូនប្រជាជនដែលជាជនភៀសសឹកដែលមានព្រំប្រទល់ជាប់ព្រំដែន កម្ពុជា និងថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ​ និងរៀបចំទឹកស្អាត និងបង្គន់អនាម័យ ជូនបងប្អូនប្រជាជនដែលជាជនភៀសសឹកដែលមានព្រំប្រទល់ជាប់ព្រំដែន កម្ពុជា និងថៃ


ភ្នំពេញ៖
នារព្រឹកថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ​ជាក់ស្តែង ដើម្បីបន្តការរៀបចំទឹកស្អាត និងបង្គន់អនាម័យ ជូនដល់បងប្អូនប្រជាជនដែលជាជនភៀសសឹកនៅក្នុងបណ្ដាខេត្តនៅជាប់បន្ទាត់ព្រំដែន ដែលបានជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ទៅស្នាក់នៅតាមទីតាំងបន្ថែមថ្មីនៃមណ្ឌលជនភៀសសឹកនានា​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំបាច់បំផុត​ របស់ប្រជាជន​ ភៀសខ្លួននៅក្នុងអំឡុងពេលនៃការឈ្លានពានរបស់ទាហានថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។  

សូមបញ្ជាក់ថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ រួមសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជាថៃ បានជួយរៀបចំមណ្ឌលសម្រាប់គ្រួសារជនភៀសសឹក ដោយបានផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យស្របតាមស្ថានភាពចំនួនគ្រួសារជនភៀសសឹក និងស្ថានភាពភូមិសាស្ត្រនៃទីតាំងមណ្ឌលជនភៀសសឹកនៃគ្រប់ខេត្តគោលដៅ ៕

Previous Post Next Post