ទំហំទឹកចិត្ត ធំជាងទំហំទឹកប្រាក់! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ ចុះសួសុខទុក្ខភរិយារបស់ លោកព្រឹន្ទបាលទោ ឈឺន ឈុង សមាជិក​អាវុធហត្ថ​ ដែលកំពុងសម្រាកលំហែមាតុភាព (ឆ្លងទន្លេឫសម្រាល់កូន) នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទំហំទឹកចិត្ត ធំជាងទំហំទឹកប្រាក់! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ ចុះសួសុខទុក្ខភរិយារបស់ លោកព្រឹន្ទបាលទោ ឈឺន ឈុង សមាជិក​អាវុធហត្ថ​ ដែលកំពុងសម្រាកលំហែមាតុភាព (ឆ្លងទន្លេឫសម្រាល់កូន) នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖
នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ និងក្រុមការងារ​សហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្ត​កំពង់ស្ពឺ ​(ស.ស.យ.ក.កំពង់ស្ពឺ) ចុះសួសុខទុក្ខលោកស្រី សុខ ធារ៉ា អាយុ ២៤ឆ្នាំ ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលទោ ឈឺន ឈុង ជាសមាជិក្រុមទី២ នៃកងអនុសេនាធំចល័តអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាព (ឆ្លងទន្លេឫសម្រាល់កូន) នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្នាក់នៅអាគារផ្នែកសម្ភពនឹងរោគស្រ្តី (ក) នៅបន្ទប់លេខ១។

ក្នុង​ពេលនោះ​ដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមនិងក្រុមការងារបានសំណេះសណ្តាល ព្រមទាំង​ចូល​រួមអបអរសាទរចំពោះ លោកព្រឹន្ទបាលទោ ឈឺន ឈុង និងក្រុមគ្រួសារ ដែលទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អទាំងម្តាយនិងទារកផងដែរ។ជាពិសេសក៏បាននាំយកនូវថវិកាចំនួន ២០០,០០០រៀល​ និងសម្ភារៈមួយចំនួនមានដូចជា៖អង្ករចំនួន ០២ការ៉ុង, មីចំនួន ០២កេស​​​​​ និងទឹកសុទ្ធចំនួន ០២កេស ជាចំណងថែមទៀតផង។

ជាចុងក្រោយ​ លោកព្រឹន្ទបាលទោ ឈឺន ឈុង និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់​​​ និងបានជួនពរជ័យ​សេរីមង្គល​ដល់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារទាំងអស់​​ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕





















Previous Post Next Post