អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្លូវចូលបូជនីយដ្ឋានទេពឧកញ៉ាឃ្លាំងមឿង និងតាមដងផ្លូវជាតិលេខ៥៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្លូវចូលបូជនីយដ្ឋានទេពឧកញ៉ាឃ្លាំងមឿង និងតាមដងផ្លូវជាតិលេខ៥៥


ពោធិ៍សាត់៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុកបាកាន និងឃុំស្នាមព្រះ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្អាតអនាម័យ បរិស្ថាន សោភ័ណភាព នៅចំណុចផ្លូវចូលបូជនីយដ្ឋានទេពឧកញ៉ាឃ្លាំងមឿង និងតាមដងផ្លូវជាតិលេខ៥៥ ក្នុងមូលដ្ឋានឃុំស្នាមព្រះ នៃស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា បានអំពាវនាវដល់រដ្ឋបាលក្រុង/ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រងឡើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវខាងលើ (ចំណុចផ្លូវចូលបូជនីយដ្ឋានទេពឧកញ៉ាឃ្លាំងមឿង និងតាមដងផ្លូវជាតិលេខ៥៥ ក្នុងមូលដ្ឋានឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់) ដើម្បីយកជាគំរូ សម្រាប់ការអនុវត្តតាមដងផ្លូវនានាក្នុងខេត្តពោធិ៍សាត់ ៕








Previous Post Next Post