លោកវរសេនីយ៍ឯក ឡេង គឹមឈាន​ មេបញ្ជាការរង​ បានអញ្ជើញ​ដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា!!!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកវរសេនីយ៍ឯក ឡេង គឹមឈាន​ មេបញ្ជាការរង​ បានអញ្ជើញ​ដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា!!!


កំពង់ស្ពឺ៖ 
ដោយអនុវត្តតាមបទរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង នាព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ ហើយក៏បាននាំយកនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយណែនាំដល់ នាយទាហាន នាយទាហានរង មានដូចជា៖ ទៅណាមកណាត្រូវសុំច្បាប់ឲ្យត្រឹមត្រូវ, សម្រាប់ការហ្វឹកហ្វឺនត្រូវតែបន្តអនុវត្តធ្វើបទបង្ហាញមេរៀនដល់សិក្ខាកាមទៅតាមថ្នាក់លើដាក់ឲ្យ, ក្រុមអ្នកយាមត្រូវត្រួតពិនិត្យ និងសួនាំឲ្យបានច្បាស់ចំពោះមនុស្សដែលចេញចូលក្នុងអង្គភាព, ត្រួតពិនិត្យទឹកភ្លើងតាមមន្ទីរ-ការិយាល័យនីមួយៗមុនចាកចេញ, ថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អ, គោរពបទបញ្ជាថ្នាក់ដឹកនាំ, ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិកា រ(១២៩២), គោរពតួនាទីភារកិច្ច ក្នុងអង្គភាព, កម្លាំងត្រៀមអន្តរាគមន៍និច្ច ក្នុងការពារសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕











Previous Post Next Post