សម្តេចធិបតី ណែនាំអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បន្តធ្វើការជិតស្និទ្ធជាមួយវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចធិបតី ណែនាំអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បន្តធ្វើការជិតស្និទ្ធជាមួយវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន


ព្រៃវែង៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម បន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រសមស្រប និងផែនការសកម្មភាពជាក់លាក់ សំដៅសម្រួលដល់លំហូរទំនិញ សេវា និងសកម្មភាពធុរកិច្ច និងជាពិសេសប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ថ្លែងក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តតៃនិញ របស់វៀតណាម ជាមួយឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញនូវជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា នាពេលនេះ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងសុខុមាភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ និយាយជារួម ខេត្តព្រៃវែង និងខេត្តតៃនិញ របស់រៀតណាម និយាយដោយឡែក តាមរយៈការលើកកម្ពស់ ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ វប្បធម៌ សន្តិសុខ។

ក្នុងនោះ សម្តេចធិបតី បានមានប្រសាសន៍ថា «ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម បន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រសមស្រប និងផែនការសកម្មភាពជាក់លាក់ សំដៅសម្រួលដល់លំហូរទំនិញ សេវា និងសកម្មភាពធុរកិច្ច និងជាពិសេសក្នុងវិស័យ ដែលមានសក្តានុពលខ្ពស់ ដូចជាកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្មកែឆ្នៃ សម្រាប់ការនាំចេញជាដើម ព្រមទាំងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន»។

សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ស្ថិតនៅភូមិតឺនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕
Previous Post Next Post