បណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងកិច្ចពិភាក្សា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងកិច្ចពិភាក្សា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥


ភ្នំពេញ៖
នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Financing the Future: Connecting Capital to Impact on Climate” ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។ 

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានចែករំលែកនូវស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត តាមរយៈការសង្កត់ធ្ងន់ទៅលើមូលបទចំនួន៥ សំខាន់ៗ រួមមាន៖
១-ស្ថាបត្យកម្មនៃហិរញ្ញប្បទានបៃតង (Green Finance Architecture)
២-ហានិភ័យពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងយន្តការកាត់បន្ថយហានិភ័យ (Risk Involvement in Green Financing and How to De-Risk)
៣-ឧបករណ៍ហិរញ្ញប្បទានបៃតង (Green Finance Instruments)
៤-ការវិនិយោគលើហិរញ្ញប្បទានបៃតង (Investment in Green Finance)
៥-ឧត្តមានុវត្តរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Best Practice) ក្នុងការចូលរួមអភិវឌ្ឍហិរញ្ញប្បទានបៃតងនៅកម្ពុជា។

បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យចូលរួមដំណើរឆ្ពោះទៅរកហិរញ្ញប្បទានបៃតង ដោយ៖
១-បង្កើននិងពិពិធកម្ម សំពៀតឥណទានទៅរកហិរញ្ញប្បទានបៃតង។
២-បង្កើតឧបករណ៍ ហិរញ្ញប្បទានបៃតងឱ្យកាន់តែសម្បូរបែប។
៣-បង្កើនបរិយាប័ន្ន ហិរញ្ញប្បទានបៃតង។

សកម្មភាពទាំងនេះ គឺសំដៅចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ប្រទេសកម្ពុជា ៕








Previous Post Next Post