អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នាច្បាស់លាស់ រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នាច្បាស់លាស់ រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ!


សៀមរាប៖
កាលពីវេលាម៉ោង១៥:៤០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ជាម្ចាស់រថយន្ត ទីលំនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនអ្នកជួលរថយន្ត និងបក្ខពួកចំនួន០៣នាក់ទៀត ដែលពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងក្លែងបន្លំឯកសារសាធារណៈ ស្ថិតនៅចំណុចភូមិកក្រាញ់ សង្តាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ វត្ថុតាងរួមមាន៖ រថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AN-២៣៧៧ និងឯកសារក្លែងមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ខ្លួននិងបក្ខពួក ពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ពិតប្រាកដ។

ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕






Previous Post Next Post