ក្រសួងរៀបចំដែនដី ប្រកាសឲ្យអតិថិជនទិញដីឡូត៍ និងផ្ទះបង់គ្រប់ចំនួន ១០០% របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែមួយរយ និង ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងរៀបចំដែនដី ប្រកាសឲ្យអតិថិជនទិញដីឡូត៍ និងផ្ទះបង់គ្រប់ចំនួន ១០០% របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែមួយរយ និង ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ


ភ្នំពេញ៖
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសឲ្យអតិថិជនរបស់គម្រោងផ្ទះ និងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិសម្រាប់អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។

ទីកន្លែង៖ នៅការិយាល័យអភិរក្សសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ៕


Previous Post Next Post