ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារបន្ត របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស.
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារបន្ត របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស.


ភ្នំពេញ៖
នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារបន្ត របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងលើកឡើងអំពីបញ្ហាប្រឈម សំណូមពរ និងផែនការការងារអនុវត្តបន្ត។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសង្កត់ធ្ងន់ចំពោះការប្រមូល និងការត្រួតពិនិត្យលើការបង់ភាគទាន ដែលសហគ្រាស គ្រឹះស្ថានបង់ជាប្រចាំខែនៅទូទាំងប្រទេស ដោយត្រូវពិនិត្យឱ្យបានច្បាស់លាស់ និងមានយន្ដការរំលឹកជាប្រចាំ ចំពោះសហគ្រាស គ្រឹះស្ថានណាដែលភ្លេច ឬយឺតយ៉ាវក្នុងការបង់ភាគទាន មុននឹងឈានដល់ការអនុវត្តនីតិវិធីបន្ទាប់ ដើម្បីធានានូវភាពត្រឹមត្រូវ ច្បាស់លាស់ និងបត់បែន ក្នុងការគ្រប់គ្រងភាគទាន និងរក្សានូវអត្ថប្រយោជន៍ផ្សេងៗ របស់សមាជិក ប.ស.ស. ឱ្យបានពេញលេញ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន ត្រូវបន្ដយកចិត្តទុកដាក់ និងត្រូវខិតខំពង្រឹងការងារបន្ថែមទៀតឱ្យកាន់តែហ្មត់ចត់ លើការចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន ការកំណត់អត្តសញ្ញាណបងប្អូនកម្មករនិយោជិត ជាពិសេសបុគ្គលស្វ័យនិយោជន៍ ដោយត្រូវពន្យល់លម្អិតពីការបង់ភាគទាន ឱ្យបានច្បាស់លាស់ និងងាយយល់។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន សរុបប្រមាណជា២០រូប ៕














Previous Post Next Post