ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះមកពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តថ្មកំបោរ ដោយមានការអបដំណើរពី ឯកឧត្តម លោកជំទាវអភិបាលរង លោកស្នងការខេត្ត លោកប្រធានមន្ទីរ និងជំនាញពាក់ព័ន្ធផងដែរ ៕