កំពង់ស្ពឺ៖ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពងស្ពឺ បានអញ្ជើញទទួលនូវថវិការមួយចំនួន និងសម្ភារៈគ្រឿងឧបភោគបរិភោគពី លោកវរសេនីយ៍ត្រី ទុំ សារិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជស្រុកគងពិសី រួមនិងសប្បុរសជន បានឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែក ដល់គ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់សមរភូមិមុខ មកកាន់ទីតាំងមានសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់។ជាទឹកចិត្តមនុស្សធម៌ក្នុងការរួមចំណែករួមមាន៖ ថវិកាចំនួន ៤០ម៉ឺនរៀល (សែសិបមុឺនរៀល), ទឹកសុទ្ធ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ ព្រមទាំងសម្ភារៈផ្សេង ទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកសមរភូមិក្រោយខណៈដែលកងទ័ពកម្ពុជាយើងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅសមរភូមិមុខ ប្រជាពលរដ្ឋនៅសមរភូមិក្រោយក៏កំពុងខ្នះខ្នែងយ៉ាងសស្រាក់សស្រាំក្នុងការជួយឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាងជូនដល់បងប្អូនវីរកងទ័ព ក៏ដូចជាប្រជាជនភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្តិភាព។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ បងប្អូនសប្បុរសជនទាំងអស់ដែលបានចំណាយថវិការផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកឧបត្ថម្ភ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕











