ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាង៦០០នាក់ ទទួលអំណោយរបស់សប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាង៦០០នាក់ ទទួលអំណោយរបស់សប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត


ភ្នំពេញ៖
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាង៦០០នាក់ បានទទួលអំណោយរបស់សប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត។

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក សេង ជី ចៅសង្កាត់វាលវង់ និងក្រុមការងារ ធ្វើការចែកអំណោយ របស់លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត, លោក គង់ ភិរម្យ និងលោកជំទាវ លីម ស្រីស្រស់ ចែកជូនដល់ពលរដ្ឋ ជាង៦០០នាក់ រស់នៅក្នុងមូលដ្ឋានសង្កាត់។

កម្មវិធីសប្បុរសធម៌នេះ ដោយមានការយកចិត្តទុកដាក់ពី អាជ្ញាធរមូលដ្ឋាន គិតគូដល់ប្រជាពលរដ្ឋ ចាស់ជរា និងមានភាពខ្វះខាត ចែកជូននៅអំណោយរបស់សប្បុរសធម៌ ដល់ពលរដ្ឋ ក្នុងម្នាក់ៗ ទទួលបានរួមមានថវិកា មួយចំនួន និងអាហារសម្រន់ កាហ្វេ បាយប្រអប់ នំចំណី ជាដើម។

ក្នុងពិធីនេះដែរ លោក សេង ជី ចៅសង្កាត់វាលវង់ បានលើកឡើងផងដែរ ក្នុងនាមអាជ្ញាធរមូលដ្ឋានតែងគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជារឿងសំខាន់ ដោយមានការណែនាំពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មិនត្រូវទុកឲ្យពលរដ្ឋណាម្នាក់លំបាក រស់នៅដោយអត់អាហារនោះឡើយ។ នេះសបញ្ជាក់ថា ស្ថិតនៅក្រោមម្លប់សន្តិភាព និងកាយវិការរបស់ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និងលោកជំទាវបណ្ឌិត តែងតែផ្ដល់សប្បុរសធម៌ ដល់ប្រជាពលរដ្ឋ ដែលខ្វះខាត ជាប្រចាំផងដែរ។ 

សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌របស់សប្បុរសធម៌ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់វាលវង់ បានធ្វើឡើងជាញឹកញាប់ផងដែរ។

ក្នុងឱកាសនេះដែរ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត បានថ្លែងអំណរអរគុណ អំពីតម្លៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តរហូតមកដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបានសុខសន្តិភាព ប្រទេសមានស្ថិរភាព មានការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅសុខស្រួល។ 

បន្ថែមទៀតនោះ លោកឧកញ៉ាបណ្ឌិត​ បានជូនពរដល់លោកតា លោកយាយ អ៊ុំពូមីង ទាំងអស់ ឲ្យមានសុខភាពល្អប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។

ជាចុងក្រោយ លោកចៅសង្កាត់វាលវង់សូមថ្លែងអំណរអរគុណដល់ ម្ចាស់សប្បុរសធម៌ ផ្ដល់នៅអំណោយ ចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ប្រកបដោយ សុខភាពល្អប្រសើរបវរ និងបន្តសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ទៀត ៕










Previous Post Next Post