លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំប្រជុំមន្ទីរជំនាញសម្ភារៈបច្ចេកទេស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំប្រជុំមន្ទីរជំនាញសម្ភារៈបច្ចេកទេស


កំពង់ស្ពឺ៖
កាលពីព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបនិងវាយតម្លៃវឌ្ឍនភាពការងារជំនាញមន្ទីរសម្ភារៈបច្ចេកទេស។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ចាប់ផ្ដើមប្រជុំការងារតាមមន្ទីរជំនាញ គឺដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើការងារអនុវត្តកន្លងមក និងស្វែងរកចំណុចខ្វះខាតដែលអាចបង្កឲ្យមានការរាំងស្ទះដល់ការចុះអនុវត្តបទបញ្ជារបស់ថ្នាក់លើ ទោះបីជាករណីនោះមិនទាន់កើតមានក៏ដោយ ក្នុងនោះដែរ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ និងនាយការិយាល័យ ក៏បានលើកឡើងនូវបញ្ហាមួយចំនួននៅក្នុងមន្ទីរ ក៏ដូចជាការិយាល័យដើម្បីរាយការណ៍ជូនលោកឧត្តមសេនីយ៍ផងដែរ។

ក្រោយបានស្ដាប់នូវការលើកឡើងទាំងអស់រួចមក លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដាក់បទបញ្ជានិងគោលការណ៍ដើម្បីជួយសម្រួលដល់ការងារទាំងនោះ។ ក្រៅពីសម្របសម្រួល និងដោះស្រាយ នូវបញ្ហាប្រឈមទាំងឡាយរួចមក លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានផ្ដាំផ្ញើដលនាយទាហាន នាយទាហានរង ក្នុងមន្ទីរទាំងអស់ ត្រូវចេះសាមគ្គីគ្នា ចេះជួយគ្នា ព្រោះយើងជាកងរាជអាវុធហត្ថតែមួយ ធ្វើការក្នុងមន្ទីរតែមួយ ដើម្បីឲ្យមន្ទីរយើងដំណើរការទៅស្រួល និងរលូនបានលុះត្រាតែយើងចេះជួយគ្នាកុំមើលបំណាំគ្នា មានបញ្ហាអ្វីលើកដាក់លើតុក្នុងអង្គប្រជុំដើម្បីរកដំណោះស្រាយជុំគ្នា លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានរំលឹកម្តងហើយម្តងទៀតដល់នាយ-នាយរងទាហាន ក្នុងមន្ទីរទាំងអស់សូមចាកចេញឲ្យឆ្ងាយពីគ្រឿងញៀន។

កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង,ប្រធាន-អនុប្រធានមន្ទីរ ,នាយ-នាយរង ការិយាល័យ ចំណុះឲ្យមន្ទីរសម្ភារៈបច្ចេកទេស។ ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕























Previous Post Next Post