ឧត្តមសេនីយ៍ត្រី សៀ ទីន ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ ក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី សៀ ទីន ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ ក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង


ភ្នំពេញ៖
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ សូមទួលថ្វាយសារលិខិតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គ បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។

ទូលព្រះបង្គំជាខ្ញុំ មានសេចក្តី សោមនស្សរីករាយឥតឧបមា ដែលបានទទួលដំណឹងថា ព្រះអង្គបានចូលជា សមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តី រំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែល ព្រះអង្គបានយាងចូលជាសមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រនេះ បានធ្វើឱ្យព្រះរាជកិត្តិនាម របស់ព្រះអង្គកាន់តែល្បីសុសសាយ ស្ញប់ស្ញែង ពោរពេញទៅដោយសេចក្តីគោរពស្រឡាញ់ ពីសំណាក់ ប្រជារាស្ត្រកម្ពុជា ដែលជាកូន ជាចៅ របស់ព្រះអង្គ និងបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូល មាន មោទនភាពទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមនៅលើឆាកជាតិ និងអន្តរជាតិ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អ ពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងព្រះរាជ បេសកកម្មថ្មីនេះ នៅក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងភក្តីភាពដ៏ស្មោះត្រង់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ ៕
Previous Post Next Post