អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ការពារសន្តិសុខ ឱ្យបានល្អបំផុត ក្នុងកម្មវិធីដើរដើម្បីសន្តិភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ការពារសន្តិសុខ ឱ្យបានល្អបំផុត ក្នុងកម្មវិធីដើរដើម្បីសន្តិភាព


ភ្នំពេញ៖
កម្មវិធីដើរដើម្បីសន្តិភាព (March for Peace) នឹងមានមហាជនចូលរួម ប្រមាណ ៣ម៉ឺននាក់ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងគោលបំណងបង្ហាញពីស្មារតីស្រឡាញ់សន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាព រវាងកម្ពុជា និងថៃ។

ក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា កម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញពីបំណង ចង់បានរបស់ប្រជាពលរដ្ឋខ្មែរគឺ ស្មារតីស្រឡាញ់សន្តិភាព ជំរុញឱ្យគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

ក្នុងនោះ ឯកឧត្តម ឃួង ស្រេង ស្នើឱ្យអាជ្ញាធរ និងកម្លាំងគ្រប់ប្រភេទទាំងអស់ ការពារសន្តិសុខឱ្យបានល្អបំផុត ជាមួយនឹងការពិនិត្យឡើងវិញ ចំពោះការដាក់ទង់ជាតិ នៅតាមទីសាធារណៈ ពិសេសជុំវិញកន្លែងប្រារព្ធពិធី។ ជាមួយគ្នានេះ ឱ្យពិនិត្យអាវុធជាតិផ្ទុះផងដែរ ដើម្បីធានាថា សន្តិសុខ សុវត្ថិភាព សំរាប់មហាជនអ្នកចូលរួម ក្នុងពិធីគឺបានល្អ ១០០ភាគរយ។

បន្ថែមលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវពិនិត្យមើលបងប្អូនប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីនេះ ដោយមិនត្រូវឱ្យធ្វើសកម្មភាពអ្វីដែលជ្រុល ប្រាសចាកគោលបំណងរបស់កម្មវិធី ដែលចង់បានឡើយ ដូចជាការប្រមាទ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំថៃ ក៏ដូចកាយករូបថត ព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំថៃ មកជាន់ឈ្លី ឬដុតចោលជាដើម ដែលនេះមិនបង្ហាញពីភាពថ្លៃថ្នូរ របស់ប្រជាជាតិកម្ពុជានោះទេ ៕






Previous Post Next Post