ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល


ភ្នំពេញ៖
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញនូវតួនាទីភារកិច្ចតាមមុខងារនីមួយៗនាពេលកន្លងមកដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គនាយក ក៏បានធ្វើការគូសបញ្ជាក់បន្ថែមលើការងារសំខាន់ៗ និងលើរបាយការណ៍រួចមកក៏បានដាក់ឱ្យអង្គប្រជុំធ្វើការជជែកពិភាក្សា ព្រមទាំងលើកឡើងនូវមតិយោបល់ ដេីម្បីពិនិត្យនិងសម្រេច។

ជាចុងក្រោយ ឯកឧត្តមអគ្គនាយក ក៏បានធ្វើការបូកសរុបទៅលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងដាក់ចេញនូវទិសដៅការងារ អនុវត្តបន្ត ព្រមទាំងបានជំរុញណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃអគ្គនាយកដ្ឋានរដ្ឋបាលឱ្យខិតខំពង្រឹងសមត្ថភាព និងការងាររបស់ខ្លួនឱ្យកាន់តែសកម្មបន្ថែមទៀតក្នុងការបំពេញនូវការងារស្នូល និងការងារសំខាន់ៗផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន ៕






















Previous Post Next Post