លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ អញ្ជើញជួប​សំណេះសំណាល​​ សួរសុខទុក្ខ និង​ឧបត្ថម្ភ​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​ដល់ឯកឧត្តម លី សុន ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ អញ្ជើញជួប​សំណេះសំណាល​​ សួរសុខទុក្ខ និង​ឧបត្ថម្ភ​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​ដល់ឯកឧត្តម លី សុន ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥​នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួប​សំណេះសំណាល​​ សួរសុខទុក្ខ និង​ឧបត្ថម្ភ​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​ដល់ឯកឧត្តម លី សុន ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ​។

នាពេលនោះផងដែរ​  លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​ បានសំដែងនូវការគោរពស្រលាញ់ដោយក្តីនឹករលឹកជាខ្លាំងចំពោះ ឯកឧត្តម លី សុន ព្រមទាំងបានជូនពរជ័យឲ្យ ឯកឧត្តម​​ ព្រមទាំង​លោកជំទាវ​ និង​ក្រុម​គ្រួសារ​ បានប្រកបតែសុខភាពល្អ បរិបូរណ៍​​​​​​​ជានិរន្តរ៍​​​​​​ ជាពិសេសក៏បានឧបត្ថម្ភនូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរជូនដល់ ឯកឧត្តម លី សុន រួមមាន៖ អង្ករចំនួន ២០ការ៉ុង, ទឹកចំនួន​​ ២០កេស, ទឹកក្រូច​​ ទឹកផ្លែឈើចំនួន​​​​​​ ១០កេស, មីជាតិចំនួន​​ ១០កេស, ទឹកត្រីចំនួន​​ ១០យួរ​​​ និងទឹកស៊ីអ៊ីវចំនួន​ ១០យួរថែមទៀតផងដែរ ដែលជាទឹករបស់ដ៏ថ្លៃថ្លា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​​ មេបញ្ជាការ​ ចំពោះ ឯកឧត្តម លី សុន​ និងលោកជំទាវ​ ៕











Previous Post Next Post