ក្រោម​ស្មារតី​មនុស្សធម៌ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​ បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ថវិកាចំនួន​ ៥,០០០,០០០រៀល ​​​​​​​(ប្រាំលានរៀល) និងសម្ភារៈមួយចំនួនទៀត​ជូនតាមរយៈ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រោម​ស្មារតី​មនុស្សធម៌ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​ បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ថវិកាចំនួន​ ៥,០០០,០០០រៀល ​​​​​​​(ប្រាំលានរៀល) និងសម្ភារៈមួយចំនួនទៀត​ជូនតាមរយៈ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព


កំពង់ស្ពឺ៖
គោរព​តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធាន​ព្រឹទ្ធសភា​ណៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាដែលជាខឿនការពារជាតិរបស់កម្ពុជា​​ ក្រោមការចង្អុលបង្ហាញ​​តម្រង់ទិសរបស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​

នាថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ នាំយកថវិកានិងនិងសម្ភារៈមួយចំនួនទៀត​ជូន​ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ តាមរយៈឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព។

ជាទឹកចិត្តក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនបានរួមចំណែក​ឧបត្ថម្ភ​រួមមាន៖ថវិកាចំនួន​ ៥,០០០,០០០រៀល ​​​​​​​(៥លានរៀល) និងសម្ភារៈមួយចំនួនទៀត​ដូចជា​ ទឹកសុទ្ធ ១០០កេស, មីចំនួន ១០០កេស និងទឹកត្រីចំនួន ៥០យួរ និងទឹកសុីអុីវ ៥០យួរ ផងដែរ។
 
ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា​​​ និងបានបង្ហាញឱ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ សកម្មភាពទាំងនេះ បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា ៕​



















Previous Post Next Post