ក្នុងពេលរដូវរងានេះ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញ​​ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់) ដល់នាយទាហាន​ នាយទាហានរង​​ ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្នុងពេលរដូវរងានេះ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញ​​ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់) ដល់នាយទាហាន​ នាយទាហានរង​​ ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​​ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់) ដល់នាយទាហាន​ នាយទាហានរង​​ ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ស្របពេលក្នុងរដូវខែរងានេះ។ សកម្មភាព​នេះស្តែងចេញឲ្យឃើញពីការគិតគូរនិងយកចិត្តទុកដាក់បំផុតរបស់ លោកមេបញ្ជាការ​ ដល់ការរស់នៅហូបចុកប្រចាំថ្ងៃនិងដំណេក​ ចំពោះ​នាយទាហាន​ នាយទាហានរង ដែលមានភាពហត់នឿយ ក្រោយពេលបំពេញភារកិច្ចការងាររួច​​ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនៅពាក្យស្លោករបស់ខ្មែរយើង (មានន័យថាមេប្រៀបបានដូចជាឪពុក និងម្ដាយ)។

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង​ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារថែមទៀតផង ៕









Previous Post Next Post