ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​ អញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​ អញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី


កំពង់ស្ពឺ៖
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​ មេបញ្ជាការ កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥​នេះ​​ ស្ថិតនៅសាលប្រជុំនៃអគាររដ្ឋ​បាល​ខេត្តកំពង់ស្ពឺ បានអញ្ជើញ​ចូលរួម​ជាមួយ​​​ ឯកឧត្តម​​ យឹម សុខុម​​ ប្រធាន​ក្រុម​ប្រឹក្សាខេត្ត​កំពង់ស្ពឺ​ និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ​គណៈអភិបាល​ខេត្ត​កំពង់ស្ពឺ​ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖

១-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។

២-ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

៣-ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៤-ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។

៥-ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ៕


















Previous Post Next Post