កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមប្រជុំផ្សព្វផ្សាយស្តីពីការជ្រើរើសយោធិនបំពេញក្របខណ្ឌ នៃកងរាជអាវុធហត្ថ តាម Video Conference ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារកសាងកម្លាំង ទំនាក់ទំនងកិច្ចការសាធារណៈ និងជាប្រធានអនុគណៈកម្មការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរងទទួលជំនាញ, លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងករិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរង ទាំងអស់ដែលពាក់ពន្ធក៏បានចូលរួមផងដែរ ស្ថិតនៅក្នុងសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕



















