ឯកឧត្ដម ហេង សួរ អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម ហេង សួរ អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025)


ភ្នំពេញ៖
នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីជាមួយ លោកស្រី Bernice Seow លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ 

វេទិកានេះផ្តល់ឱកាស ក្នុងការស្វែងយល់ពីសារៈសំខាន់នៃការយល់ដឹងអំពីខ្លួនឯងក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ រួមទាំងពង្រឹងជំនាញទន់ (Soft Skills) ដែលជួយដល់ទំនាក់ទំនងរវាងបុគ្គល ការគាំទ្រគ្នាទៅវិញទៅមក និងផ្នត់គំនិតវិជ្ជមាន។ ទន្ទឹមនេះ ក៏ជាការស្វែងយល់ពីវិធីសាស្រ្តកសាងភាពធន់ និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគសម័យឌីជីថល ដោយគិតគូរពីសារៈសំខាន់នៃតម្លៃមនុស្ស។

ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការបង្កើតជាវេទិកាដ៏មានសារៈសំខាន់នេះឡើង ដែលរៀបចំដោយ Growthbeans Singapore និង Growth Collective Cambodia សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និង HRINC Cambodia ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ រួមមាន គណៈប្រតិភូយុវជនមកពីបណ្តាប្រទេសអាស៊ាន និងក្រៅតំបន់ សិស្ស-និស្សិត និងភ្ញៀវជាតិ-អន្តរជាតិ វិស័យឯកជន វិស័យសាធារណៈ (មន្ត្រីរាជការ) និងវិស័យអប់រំ (និស្សិត និងគ្រូបង្រៀន)។

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្តដល់យុវជនបន្តខិតខំអភិវឌ្ឍខ្លួនឱ្យតាមទាន់សម័យបច្ចេកវិទ្យា AI។ ឯកឧត្តមបានបព្ជាក់ពីចំណុចសំខាន់ៗចំនួន៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវសេវាគាំទ្រ (ទី១). ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, (ទី២). ទីភ្នាក់ងារជាតិមុខរបរ និងការងារ និង(ទី៣). បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរគ្រប់រូបអាចធ្វើការប្រកបដោយគុណតម្លៃ, លើកកម្ពស់ភាពជឿជាក់លើខ្លួនឯង ដោយអាចចូលរួមចំណែកអភិវឌ្ឍសង្គមដោយសុវត្ថិភាព និងកិត្តិយស ៕


















Previous Post Next Post