រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីបើកសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៥ នៅទីក្រុង Daegu សាធារណរដ្ឋកូរ៉េ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីបើកសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៥ នៅទីក្រុង Daegu សាធារណរដ្ឋកូរ៉េ


សាធារណរដ្ឋកូរ៉េ៖
នាព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីបើកសប្តាហ៍ទឹកអន្តរជាតិកូរ៉េ (KIWW) ឆ្នាំ២០២៥ ក្នុងទីក្រុង Daegu សាធារណរដ្ឋកូរ៉ ក្រោមអធិបតីភាពឯកឧត្តម Kum Hanseung អនុរដ្ឋមន្ត្រីក្រសួងអាកាសធាតុ ថាមពល និងបរិស្ថានកូរ៉េ។

សូមជម្រាបថា កម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េឆ្នាំ២០២៥ ដែលមានការចូលរួមពីបណ្តារដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល អ្នកស្រាវជ្រាវ អ្នកជំនាញពាក់ព័ន្ធផ្នែកទឹកមកពីតំបន់នានានៅលើពិភពលោក បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការកសាងអនាគតទឹកឆ្លាតវៃ ដោយការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យា គំនិតច្នៃប្រឌិតឆ្លាតវៃ៖ ស្ពានឆ្ពោះទៅអនាគតទឹករួម»។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអាទិភាពរបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងទឹកដែលផ្តោតលើ ទី១). ការគ្រប់គ្រងទឹកឆ្លាតវៃ និងរួមបញ្ចូលគ្នា ដោយធ្វើការវិនិយោគលើរ៉ាដា Doppler ថ្មី ការធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យជលសាស្ត្រ ការពង្រីកបណ្តាញព្រមានដំបូងនិងការប្រើប្រាស់ GIS និងការចាប់សញ្ញាពីចម្ងាយដើម្បីកែលម្អការវិភាគទិន្នន័យពេលវេលាជាក់ស្តែង, ទី២). ភាពជាដៃគូសម្រាប់ការអនុវត្តដោយធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងទី៣). លើកកម្ពស់ការច្នៃប្រឌិតសម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធ្វើការកែលម្អប្រព័ន្ធស្តុកទឹក អនុវត្តដំណោះស្រាយផ្អែកលើធម្មជាតិ និងធានាថាហេដ្ឋារចនាសម្ព័ន្ធទឹករួមបញ្ចូលទាំងបច្ចេកវិទ្យា និងការចូលរួមរបស់សហគមន៍។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកលឆ្ពោះទៅរកសន្តិសុខទឹក បន្តកិច្ចសហការជាមួយប្រទេសជិតខាងតាមដងទន្លេមេគង្គ ដើម្បីលើកកម្ពស់ការចែករំលែកទិន្នន័យ ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួតរួមគ្នា ការប្រើប្រាស់ទឹកឆ្លងដែន ការធ្វើការជាមួយដៃគូទាំងអស់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក ដើម្បីសម្រេចបាននូវអនាគតទឹកដែលធន់ រួមបញ្ចូលនិងប្រកបដោយចីរភាព ជាពិសេសចំពោះភាពជាដៃគូជាមួយសាធារណរដ្ឋកូរ៉េ និងសហគមន៍ទឹកសកល ៕























Previous Post Next Post