រដ្ឋមន្ត្រីក្រសួងធនធានទឹកកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៥ នៅទីក្រុង Daegu សាធារណរដ្ឋកូរ៉េ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងធនធានទឹកកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៥ នៅទីក្រុង Daegu សាធារណរដ្ឋកូរ៉េ


សាធារណរដ្ឋកូរ៉េ៖
នាព្រឹកថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉ ដើម្បីចូលរួមសប្តាហ៍ទឹកអន្តរជាតិកូរ៉េ (Korea International Water Week_KIWW) ឆ្នាំ២០២៥ ក្នុងទីក្រុង Daegu រយៈពេល ៤ថ្ងៃគឺពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
 
ក្នុងឱកាសអញ្ជើញដល់ប្រទេសកូរ៉េ នៅរសៀលថ្ងៃដដែល ឯកឧត្តម ថោ ជេដ្ឋា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Yun Seog DAE នាយកប្រតិបត្តិនៃសាជីវកម្មធនធានទឹកកូរ៉េ ហើយដែលកិច្ចពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។

សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រនិងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍វិស័យធនធានទឹកនៅកម្ពុជា ជាពិសេសការជួយកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ចំនួនបីគឺ៖ ទី១). គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីខេត្តបាត់ដំបង, ទី២). គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ និងទី៣).  គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់បវេល ខេត្តបាត់ដំបង។ ក្នុងពេលឆាប់ៗនេះ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីខេត្តបាត់ដំបង និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យនឹងត្រូវបញ្ចប់រួចរាល់ស្ថាពរ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៦ខាងមុខ ៕

















Previous Post Next Post