ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ អំពីវឌ្ឍនភាពការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីលោក ញឹក បានខេង អភិបាលរងខេត្តលោក អ៊ុយ សុធាវី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន រដ្ឋបាលស្រុក ក្រុង និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ៕












