ឯកឧត្តម ប៊ុន ហុន ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំកិច្ចការនានា សម្រាប់កិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ប៊ុន ហុន ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំកិច្ចការនានា សម្រាប់កិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម


ភ្នំពេញ៖
នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំកិច្ចការនានាសម្រាប់កិច្ចប្រជុំលើកទី១៣ ស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការរង អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយដ្ឋាន តំណាងនាយកដ្ឋានអង្គរក្ស នាយការិយាល័យ នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី ដែលជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ប៊ុន ហុន ប្រធានអង្គប្រជុំបានមានប្រសាសន៍លើកឡើងថាកិច្ចប្រជុំនៅពេលនេះ គឺមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាដើម្បីត្រៀមលក្ខណៈ រៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពេលខាងមុខនេះ។

ក្នុងនោះដែរ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍យ៉ាងលម្អិតអំពីការត្រៀមរៀបចំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម លើកទី១៣នេះជូនអង្គប្រជុំជ្រាប។

ជាថ្មីម្តងទៀត ឯកឧត្តម ប្រធានអង្គប្រជុំ បានមានប្រសាសន៍រម្លឹកបញ្ជាក់បន្ថែមថា ដើម្បីត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំលើកទី១៣ នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលានិងទទួលបានជោគជ័យ ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារផ្ទៃក្នុងចំនួន០៤ សម្រាប់ជាជំនួយការដល់ក្រុមការងារអន្តរក្រសួង ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំលើកទី១៣នេះរួមមាន៖ ក្រុមការងារខ្លឹមសារនិងឯកសារ ក្រុមការងារពិធីការនិងព័ត៌មានវិទ្យា ក្រុមការងារហិរញ្ញវត្ថុផ្គត់ផ្គង់និងមធ្យោបាយធ្វើដំណើរ និងក្រុមការងារការពារនិងសន្តិសុខ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ដែលបានផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀតទៅក្នុងអង្គប្រជុំ ឯកឧត្តម ក៏បានជំរុញដល់ប្រធានក្រុមការងារនីមួយៗ ត្រូវមានម្ចាស់ការ និងចូលរួមបន្តតាមដានកិច្ចសហការដើម្បីរៀបចំការងារក្នុងក្របខ័ណ្ឌសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនស្របតាមស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំនាពេលនេះ ដើម្បីធានាឱ្យកិច្ចប្រជុំលើកទី១៣ ប្រព្រឹត្តទៅដោយរលូនស្របទៅតាមកម្មវិធីដែលបានគ្រោងទុក ៕















Previous Post Next Post