ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទៅលើលទ្ធផលការងារសម្រេចបានប្រចាំខែតុលា ក៏ដូចជាបញ្ហាប្រឈមនានា និងទិសដៅការងារបន្តរបស់នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម។
ឯកឧត្តមអគ្គនាយករង បានថ្លែងថា៖ នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គមមានតួនាទីសំខាន់ក្នុងការរៀបចំការវិនិយោគមូលនិធិសន្តិសុខសង្គម ដើម្បីចូលរួមចំណែកធានាឱ្យបាននូវនិរន្តរភាពមូលនិធិសន្តិសុខសង្គម។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់នាយកដ្ឋានក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ប្រមាណជាង ១២រូប ៕















