ឯកឧត្តម សុខ សូកេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ សូកេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ


ភ្នំពេញ៖
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ 

សារលិខិតគោរពជូនពររបស់ឯកឧត្តម សុខ សូកេន មានខ្លឹមសារដូចតទៅ៖ «សម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់! នាឱកាសដ៏មហានក្ខត្តឫក្សនៃទិវាចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ និងភរិយា សូមសម្តែងនូវអំណរសាទរ ពោរពេញដោយមនោសញ្ចេតនាគោរពស្រលាញ់ យ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។

ក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណ និងការគោរព កោតសរសើរដ៏ស្មោះចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន រួមចំណែកក្នុងការកសាង និងថែរក្សាសុខសន្តិភាព សាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យមានភាពរឹងមាំ និងរីកចម្រើន លើគ្រប់វិស័យ ជាពិសេសការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ឆ្លៀតក្នុងទិវាខួបចម្រើនជន្មាយុដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា» ៕

Previous Post Next Post