ឧត្តមសេនីយ៍ឯក សារិន សារីណូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំកិច្ចការនានាសម្រាប់ពិធីសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក សារិន សារីណូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំកិច្ចការនានាសម្រាប់ពិធីសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ


ភ្នំពេញ៖
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំកិច្ចការនានាសម្រាប់ពិធីសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង)-គិនណាម (ខេត្តតៃនិញ) ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អភិបាលខេត្តព្រៃវែង អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕










Previous Post Next Post