រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យស្ថានភាពស្ពានយោលខ្សែកាប មានសភាពចាស់ទ្រុឌទ្រោមខ្លាំង នៅក្នុងខេត្តពោធិ៍សាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យស្ថានភាពស្ពានយោលខ្សែកាប មានសភាពចាស់ទ្រុឌទ្រោមខ្លាំង នៅក្នុងខេត្តពោធិ៍សាត់


ពោធិ៍សាត់៖
នាព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង និងដោយមានការចូលរួម ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញពិនិត្យស្ថានភាពស្ពានវត្តបន្ទាយយួន តភ្ជាប់ពីភូមិបឹងចក ទៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ដែលស្ពាននេះជាប្រភេទស្ពានយោលខ្សែកាប មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបណ្តាលឱ្យបាក់ស្រុត មិនអាចឆ្លងកាត់បានបន្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រមទាំងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនចំពោះព្រះសង្ឃ និងជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន។ 

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានបន្តជម្រាបជូនអំពីការគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាជនគ្រប់រូបពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាក់ស្តែងពេលនេះក្រោយទទួលបានព័ត៌មានអំពីការលំបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្យា ដែលបណ្តាលមកពីការខូចខាតស្ពាន មិនអាចឆ្លងកាត់បន្តទៀតបាន ទើបឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ចុះពិនិត្យស្ថានភាពជាក់ស្ដែងដោយផ្ទាល់ និងរៀបចំសាងសង់ស្ពានថ្មីនាពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណងាយស្រួលដល់ការការធ្វើដំណើរនិងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋថែមមួយកម្រិតទៀត ៕















Previous Post Next Post