សៀមរាប៖ នាព្រឹកទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមនិងក្រុមការងារ បានរៀបចំកម្មវិធីរត់កម្សាន្ត ដើម្បីសុខភាព និងភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋជាតិ និងអន្តរជាតិ ដែលប្រព្រឹត្តនៅជុំវិញមាត់ស្ទឹង ក្នុងក្រុងសៀមរាប។
កងរាជអាវុធហត្ថខេត្តសៀមរាប សូមថ្លែងអំណរអរគុណដល់សាធារណជន ទាំងអស់ដែលបានចំណាយពេលវេលាចូលរួមកម្មវិធី រត់កម្សាន្ត និងសូមអរគុណសប្បុរសជន ដែលបានជួយឧបត្ថម្ភទឹកបរិសុទ្ធ និងអាហារសម្រន់ ក្នុងកម្មវិធីនេះផងដែរ ៕






























