ឯកឧត្ដម ប៊ុន ហុន​ អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យ​ពិភាក្សា​លើសេចក្តីព្រាង​ ស្តីពី​ ការបង្រ្កាប​ល្បែងស៊ីសខុសច្បាប់​
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម ប៊ុន ហុន​ អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យ​ពិភាក្សា​លើសេចក្តីព្រាង​ ស្តីពី​ ការបង្រ្កាប​ល្បែងស៊ីសខុសច្បាប់​


ភ្នំពេញ៖
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន ហុន​ រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងារ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យ​ពិភាក្សា​លើសេចក្តីព្រាង​ ស្តីពី​ ការបង្រ្កាប​ល្បែងស៊ីសខុសច្បាប់​។ 

កិច្ចប្រជុំ​នេះដែរ មានការអញ្ជើញចូលរួមពី​ ឯកឧត្ដម​ អនុរដ្ឋលេខាធិការ​ ប្រធានក្រុមប្រឹក្សានីតិកម្ម​ អនុប្រធាន​ តំណាង​អគ្គនាយកដ្ឋានភស្ភុភារ​ និងហរិញ្ញវត្ថុ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ប្រធាន​ អនុប្រធាន​នាយកដ្ឋាន​ នាយ​ នាយរងការិយាល័យ​ និង​លោកវរសេនីយ៍ត្រី​ វរសេនីយ៍ទោ​ វរសេនីយ៍ឯក​ ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ​។ 

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានមតិស្វាគមន៍ ដល់ក្រុមការងារដែលបានចូលរួមកិច្ចប្រជុំពិភាក្សានាពេលនេះ។ ឯកឧត្ដម ប៊ុន ហុន​ បានស្នើអង្គប្រជុំពិនិត្យ ផ្តល់យោបល់ និងធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែល្អប្រសើរ ស្របតាមការវិវត្តនៃស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាអាចបម្រើដល់ការ អនុវត្តរបស់មន្រ្តីមានសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។​ សេចក្តីព្រាងច្បាប់នេះ ត្រូវបានប្រជុំជាច្រើនលើកច្រើនសាដោយទទួលបានធាតុចូលយ៉ាងផុសផុល ហើយនៅសល់តែប៉ុន្មានមាត្រាទៀតប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបានបញ្ចប់ត្រឹមកម្រិតក្រុមការងារបច្ចេកទេសនៃក្រសួងមហាផ្ទៃ។ 

សូមបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងនេះ មានគោលបំណង កំណត់អំពីបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែល​ត្រូវបង្ក្រាប និងទប់ស្កាត់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សង្គម និងធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មក្នុងសង្គមជាតិ ៕







Previous Post Next Post