ក្រសួងរៀបចំដែនដី ប្រកាសឲ្យអតិថិជនទិញដីឡូត៍ និងផ្ទះគ្រប់បង់គ្រប់ចំនួន ១០០% នៅគម្រោង ឡេង ណាវ៉ាត្រា ជ្រែមួយរយ និង ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងរៀបចំដែនដី ប្រកាសឲ្យអតិថិជនទិញដីឡូត៍ និងផ្ទះគ្រប់បង់គ្រប់ចំនួន ១០០% នៅគម្រោង ឡេង ណាវ៉ាត្រា ជ្រែមួយរយ និង ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ


ភ្នំពេញ៖
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោងជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ សម្រាប់អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។

ទីកន្លែង៖ នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕



Previous Post Next Post