ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសនឹងផ្តល់ឥណទាន ២០០លានដុល្លារ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសនឹងផ្តល់ឥណទាន ២០០លានដុល្លារ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា


ភ្នំពេញ៖
ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសនឹងផ្តល់ឥណទាន ២០០លានដុល្លារអាម៉េរិក ក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមជាមួយគណៈគ្រប់គ្រងធនាគារ វីង ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ការពង្រីកបរិយាបន្នឌីជីថល និងនវានុវត្តន៍ធុរកិច្ច នារសៀលថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារវីង ថៅវើ។

ក្នុងនាមជាធនាគារឌីជីថលមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា ក៏ដូចជា ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល ធនាគារ វីង បានរួមចំណែកដ៏សំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម, កសិកម្ម និងគំនិតផ្តួចផ្តើមនានា ក្នុងន័យជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងអភិវឌ្ឍប្រទេសឱ្យបានកាន់តែរីកចម្រើន។

ធនាគារ វីង ដែលរីកចម្រើនជាមួយកម្ពុជាអស់រយៈពេល ១៧ឆ្នាំ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលបានការជឿជាក់ និងច្នៃប្រឌិតបំផុត ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រាក់បញ្ញើជិត ៣ពាន់លានដុល្លារអាម៉េរិក។ បើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា ឆ្នាំ២០២៤ ធនាគារ វីង ជាប់ចំណាត់ថ្នាក់ទី៥ លើទ្រព្យសកម្មសរុប និងទី៦ ផ្នែកប្រាក់បញ្ញើសរុប និងទី១០ លើការផ្តល់កម្ចីសរុប ដែលវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន ធនាគារ វីង មានបណ្តាញប្រតិបត្តិការទូលំទូលាយ រួមមានសាខាធនាគារ ២៧ទីតាំង ភ្នាក់ងារជាង ១២.០០០កន្លែង និងភ្នាក់ងារវីង ម៉ាស្ទ័រ ជិត ២០០កន្លែង នៅទូទាំងប្រទេស។ មកទល់ពេលនេះ ធនាគារ វីង បានបម្រើអតិថិជនជាង ៩,៨លានគណនី ដោយផ្តល់ជូននូវដំណោះស្រាយធនាគារប្រកបដោយសុវត្ថិភាពយ៉ាងពេញលេញ រហ័ស និងងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ៕








Previous Post Next Post