ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង


ព្រៃវែង៖
នារសៀលថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការ ការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារប្រចាំខែវិច្ឆិកា ព្រមទាំងផ្សព្វផ្សាយផែនការណ៍យុទ្ធសាស្រ្ត បន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរបន្តទៀត។ 

ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង  លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ លោកនាយប៉ុស្តិ៍នគរបាលវរការពារព្រំដែនទាំង៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ 

ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានដាក់ទិសដៅ ការកសាងផែនការ ការកសាងអង្គភាព និងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយ បង្គ្រាប និងទប់ស្កាត់បញ្ហាក្មេងទំនើង និងបញ្ហាចោរកម្មផ្សេងៗ ពោលគឺការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងល្អប្រសើរ។

ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការក្រើនរម្លឹកដាសតឿន កោតសរសើរ និងផ្ដល់ជារង្វាន់លើកទឹកចិត្តដល់លោកលោកអធិការ មន្ត្រីជំនាញលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលមួយចំនួន តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកដែលពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ល្អប្រសើរជាងគេ ជាអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានបរិស្ថានស្អាតជាងគេទូទាំងខេត្តព្រៃវែងផងដែរ ៕



















Previous Post Next Post