កម្ពុជា និងវ៉ាន់ដា ពិភាក្សារិះរកមធ្យោបាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា និងវ៉ាន់ដា ពិភាក្សារិះរកមធ្យោបាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបទ្វេភាគីជាមួយ ឯកឧត្តម Olivier Jean Patrick Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលរវ៉ាន់ដាចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដម នៅសាធារណរដ្ឋរវ៉ាន់ដា និងក្នុងឱកាសអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា រដ្ឋមន្រ្តីការបរទេសទាំងពីរបានអញ្ជើញចុះហត្ថលេខាលើឯកសារចំនួនពីរ៖ (១).​អនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង (២). កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ៕




Previous Post Next Post