ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រុមការងារលេខាធិការដ្ឋាន គ. ភ .ឃ.ស គាំទ្រការអនុវត្តគោលនយោបាយ «ភូម-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានចុះដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពង់ធំ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្ដម អ៊ឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ជៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរង លោកព្រះរាជអាជ្ញា លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក លោកស្នងការរងនគរបាល ទទួលបន្ទុក លោកមេបញ្ជាការរង នៃបញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត សមាសភាពចូលរួមសរុប ៩៤រូប។
នៅចុងបញ្ចប់កម្មវិធី តំណាងលេខាធិការដ្ឋានគាំទ្រការអនុវត្ត (គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព) បានប្រគល់សៀវភៅគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ចំនួន ១០០ក្បាល ដល់រដ្ឋបាលខេត្តផងដែរ ៕















