ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ


ភ្នំពេញ៖
ដើម្បីចូលរួមឱ្យដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈប្រព្រឹត្តទៅបានរលូន និងទាន់ពេលវេលា ក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ។ 

កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗ ដោយបានគិតគូរទៅលើបច្ចេកទេស និងការងារផ្សេងៗ ដែលគាំទ្រដល់ដំណើរការ នៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមុខងារសាធារណៈ​ និងសាលាភូមិន្ទរដ្ឋបាល។

ស្របពេលជាមួយគ្នានេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ បាន និងកំពុងរៀបចំទីតាំងដំណើរការ នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធក្រសួងមុខងារសាធារណៈ។

សូមជូនដំណឹងដល់គ្រប់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗទៀត ដែលបម្រើការងារជាក់ស្តែង នៅតាមអង្គភាពចំណុះទីស្តីការក្រសួងមុខងារសាធារណៈ ត្រូវចូលរួមសហការអនុវត្ត និងត្រូវមកបង្ហាញខ្លួន ក្នុងពេលចុះជំរឿន តាមទីតាំង នៃអង្គភាពសាមីខ្លួនបម្រើការងារជាក់ស្តែង និងតាមកាលបរិច្ឆេទដែលបានកំណត់ ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកនូវលិខិតឆ្លងដែន ឬប័ណ្ណមន្ត្រីរាជការ (ចេញដោយក្រសួងដែលមានបិទរូបថត) ៕


















Previous Post Next Post