អាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមន្ត្រីជលផលក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមន្ត្រីជលផលក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់!


សៀមរាប៖
នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទ​បាគង សហការ​ជាមួយ កម្លាំងជលផលក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្តាត់នឹងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់  នៅចំណុចទំនប់៧៨ ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ 

ជាលទ្ធផល បានធ្វើការរុះរើឧបករណ៍នេសាទខុសច្បាប់ទាំងអស់ នឹងកាប់បំផ្លាញចោលនៅកន្លែងរួមមាន៖
-របាំងស្បៃមុងចំនួន ១០របាំង
-ស្បៃមុងប្រវែង ៨០០ម៉ែត្រ
-ក្បាលលូស្បៃមុងចំនួន ១២គ្រឿង
-បង្គោលចំរឹងចំនួន ២១៥ដើម
-លែងកូនត្រីចំរុះសរុបចំនួន ២៥គីឡូក្រាម ៕





Previous Post Next Post