អភិបាលខេត្តក្រចេះ ណែនាំអាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន ឲ្យបានម៉ឺងម៉ាត់បំផុត ផ្តោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តក្រចេះ ណែនាំអាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន ឲ្យបានម៉ឺងម៉ាត់បំផុត ផ្តោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ


ក្រចេះ៖
នាព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅការងាបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំកាំពីសាលាខេត្ត។ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការអង្គភាពទាំង២ ប្រធានការិយាល័យ ចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត បានណែនាំដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗ ដែលត្រូវអនុវត្តបន្ទាន់រួមមាន៖
-អាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន ឲ្យបានម៉ឺងម៉ាត់បំផុត ផ្តោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ 
-អាជ្ញាធរក្រុងស្រុកត្រូវរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជន ដូចជាការតាំងលក់នៅលើផ្លូវសាធារណៈដែលប៉ះពាល់ដល់ការធ្វើដំណើរ 
-ត្រូវត្រៀមរៀបចំតាមតំបន់រមណីយដ្ឋាន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍នៅរដូវប្រាំងខាងមុខ ដោយពង្រឹងគុណភាពសេវាកម្ម និងអនាម័យ។

ឯកឧត្ដម វ៉ា ថន បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ និងសូមឲ្យបន្តពង្រឹងអភិបាលកិច្ចមូលដ្ឋាន ឲ្យបានរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសកម្ម ស្មារតីទទួលខុសត្រូវខ្ពស់ និងតម្លាភាព ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត ៕
















Previous Post Next Post