ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញសម្ពោធអគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអំណោយរបស់ជប៉ុន ដើម្បីលើកកម្ពស់គុណភាពអប់រំ នៅខេត្តឧត្ដរមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញសម្ពោធអគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអំណោយរបស់ជប៉ុន ដើម្បីលើកកម្ពស់គុណភាពអប់រំ នៅខេត្តឧត្ដរមានជ័យ


ឧត្ដរមានជ័យ៖
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតី ពិធីសម្ពោធអគារសិក្សាថ្មី១ខ្នង មាន០៥បន្ទប់ នៃសាលាបឋមសិក្សាសំរោង ក្រោមការឧបត្ថម្ភគាំទ្រដោយ សប្បុរសជនជប៉ុន និងក្រុមហ៊ុន សាមីតា ស្នូលឡេស៊ុប ហ្វាន់ដេសិន ខេមបូឌា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពី លោកស្រី កូបាយ៉ាអាស៉ិក ហ្វូជីកុក តំណាងអង្គការ សាមីតា ស្នូលឡេស៊ុប ហ្វាន់ ដេសិន ខេមបូឌា ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាសំរោង។ 

ពិធីនេះដែរក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកលោកស្រី ប្រធានមន្ទីរខេត្ត លោកអភិបាលក្រុង តំណាងកងកម្លាំងទងបីប្រភេទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនផងដែរ។

គួរបញ្ជាក់ថា អគារសិក្សាដែលជាសមិទ្ធផលថ្មី ត្រូវបានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៥ សាងសង់ដោយក្រុមហ៊ុន ម៉ែន សមើល ខូអិលធីឌី និងកំពុងសម្ពោធដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ បានចំណាយថវិកាសរុបចំនួន ៧០.០០០$ (ប្រាំពីរម៉ឺនដុល្លារសហរដ្ឋអាមេរិច) ៕





































Previous Post Next Post