អភិបាលខេត្តកណ្ដាល៖ ភាពជាអ្នកដឹកនាំ គឺជាសិល្បៈនៃការគិត និងការសម្រេច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល៖ ភាពជាអ្នកដឹកនាំ គឺជាសិល្បៈនៃការគិត និងការសម្រេច


ភ្នំពេញ៖
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា ភាពជាអ្នកដឹកនាំ គឺជាសិល្បៈនៃការគិត និងការសម្រេច ហើយសារៈប្រយោជន៍ នៃភាពជាអ្នកដឹកនាំ សម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅរបស់មនុស្សទាំងអស់គ្នា។

ការលើកឡើងរបស់ ឯកឧត្ដមអភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញចូលរួមធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍” នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្ដម គួច ចំរើន បានសង្កត់ធ្ងន់ថា ភាពជាអ្នកដឹកនាំ គឺជាសិល្បៈនៃការគិត និងការសម្រេច។ សារៈប្រយោជន៍នៃភាពជាអ្នកដឹកនាំសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅរបស់មនុស្សទាំងអស់ ទាំងមន្រ្តីរាជការ កម្មករ កសិករ សិស្ស និសិ្សត និងប្រជាពលរដ្ឋគ្រប់រូបដើម្បីដឹកនាំជីវិត និងការងារឆ្ពោះទៅកាន់អនាគតរៀងៗខ្លួន។ ភាពជាអ្នកដឹកនាំ (Leadership) គឺត្រូវប្រើប្រាស់ជាចាំបាច់នៅពេលយើងជួបការលំបាកនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ពិសេសក្នុងកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងវិវត្តប្រែប្រួលឆាប់រហ័ស និងប្រឈមជាមួយភាពមិនប្រាកដប្រជាដូចសព្វថ្ងៃនេះ។

ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បាឋកថានៅថ្ងៃនេះ នឹងជួយរួមចំណែកផ្តល់ជាចំណេះដឹង និងបទពិសោធន៍ សម្រាប់កម្មសិក្សាការីដែលជាមន្ត្រីរាជការទាំងអស់យល់កាន់តែច្បាស់មួយកម្រិតទៀតពីសារ:សំខាន់នៃការផ្តល់សេវាសាធារណៈ និងការបម្រើសេវាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការបង្ខិតសេវាសាធារណៈជាតម្រូវការចាំបាច់នានាឲ្យខិតកាន់តែភ្ជាប់ជិតស្និទរវាងអ្នកបម្រើសេវា និងអតិថិជនអ្នកទទួលសេវា គឺប្រជាពលរដ្ឋ ៕










Previous Post Next Post