ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ​ នាយទាហាន​ នាយទាហានរង​ កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងស្តាប់នូវសំណើរសំណូមពរផ្សេងៗរបស់ នាយទាហាន នាយទាហានរង ក្រែងមានជួបការលំបាកក្នុងពេលកន្លងមក ស្ថិតនៅ​សាល​ប្រជុំ​​ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ក្នុងពេលជួបសំណេះសំណាលនេះដែរ នាយទាហាន​ នាយទាហានរង ក៏បានលើកឡើងនូវ​សំណើរសំណូមពរមួយចំនួនផងដែរ ពាក់ព័ន្ធ​កន្លែងការស្នាក់នៅប្រចាំថ្ងៃ និងតម្រូវការមួយចំនួនថែមទៀត។

ជាចុងក្រោយនៅពេលបានទទួលនូវការសំណូមពរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយទៅតាមសំណើរបស់​ នាយទាហាន នាយទាហានរង ដែលបានសំណូមពរផងដែរ​​​ និងបានដាក់បទបញ្ជាដល់​ នាយទាហាន នាយទាហានរងទាំងអស់ ត្រូវគោរពវិន័យអង្គភាពឲ្យបានខ្ជាប់ខ្ជន ស្លៀកពាក់ឯកសណ្ឋានត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុននឹងចេញក្រៅបំពេញការងារ ត្រូវយកចិត្តទុកដាក់នូវរាល់ការងារទាំងឡាយណាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រលាញ់គ្នា ចេះយោគយល់អព្យាស្រ័យគ្នា សំខាន់គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អថែមទៀតផង ៕

















Previous Post Next Post