ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ ពិសេសការផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ក្រាបបទល្មើសកើតមាននៅកម្ពុជា និងកូរ៉េ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ ពិសេសការផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ក្រាបបទល្មើសកើតមាននៅកម្ពុជា និងកូរ៉េ


ភ្នំពេញ៖
កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយម។ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម Cho Hyun បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-កូរ៉េ ពិសេសការផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្ក្រាបបទល្មើសដែលកើតមាននៅកម្ពុជា និងកូរ៉េ រួមទាំងនៅបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះក៏មានការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមអភិសនិ្តបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នារយៈពេលកន្លងមក បានកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម Cho Hyun រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម អភិសន្តិបណ្ឌិត ដែលបានទទួលជួបពិភាក្សាប្រកបដោយមិត្តភាព។ 

ប្រមុខការទូតកូរ៉េ ក៏បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា ទំនាក់ទំនងរវាងក្រសួងទាំងពីរ នឹងបន្តរីកលូតលាស់ជាលំដាប់ បង្កលក្ខខណ្ឌកាន់តែសមស្របដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកសម្រេចឱ្យបានជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការនានា ដែលស្ថាប័នទាំងពីរ បានផ្តួចផ្តើម ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ ដែលត្រូវបានឯកភាពពីសំណាក់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ។ 

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយសង្ឃឹមយ៉ាងជឿជាក់ថា ប្រទេសទាំងពីរ នឹងត្រូវបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ស្របតាមការឯកភាពរបស់ថ្នាក់ដឹកនាំ ក្រោយជំនួបពិភាក្សានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម Cho Hyun បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ស្តីពី «ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ» ៕









Previous Post Next Post