រដ្ឋមន្រ្តីសុខាភិបាល៖ មន្រ្តីសុខាភិបាល កំពុងបម្រើសេវាសុខភាពជូនប្រជាជននៅតាមតំបន់ប្រជុំកោះ ភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាលបានយ៉ាងសមស្រប ក្នុងស្មារតីលះបង់ខ្ពស់ ដើម្បីផលប្រយោជន៍ប្រជាជន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីសុខាភិបាល៖ មន្រ្តីសុខាភិបាល កំពុងបម្រើសេវាសុខភាពជូនប្រជាជននៅតាមតំបន់ប្រជុំកោះ ភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាលបានយ៉ាងសមស្រប ក្នុងស្មារតីលះបង់ខ្ពស់ ដើម្បីផលប្រយោជន៍ប្រជាជន


ភ្នំពេញ៖
នារសៀលថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ (Zoom) សរុបចំនួន ៣,១២៧នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បង្ហាញពីក្តីសង្ឃឹមជឿជាក់លើមន្រ្តីសុខាភិបាលតាមមូលដ្ឋាន និងបានកោតសរសើរដល់មន្រ្តីសុខាភិបាលមូលដ្ឋានជាពិសេស អ្នកដែលបំរើការនៅតាមប្រជុំកោះ ជួរភ្នំ និងតាមតំបន់ព្រៃឆ្ងាយដាច់ស្រយាល ដែលបានជំនៈនឹងការលំបាកគ្រប់ប្រភេទក្នុងការបម្រើសេវាសុខភាពដល់ប្រជាជនបានគ្រប់ពេលវេលា។ 

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹកនិងសង្កត់ធ្ងន់ថាថ្នាក់ដឹកនាំសុខាភិបាលតែងតែនៅឈរជាប់ជាមួយមន្រ្តីសុខាភិបាលតាមតំបន់ឆ្ងាយដាច់ស្រយាលទាំងអស់គ្រប់ពេលវេលាដើម្បីចូលរួមគាំទ្រទាំងស្មារតី និងធនធានចាំបាច់ដល់មន្រ្តីយើង។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានចែករំលេកពីភាពប្លែកៗពីគ្នានៃភាពជាអ្នកដឹកនាំ សម្រាប់មុខងារផ្សេងៗក្នុងវិស័យសុខាភិបាល ដែលជារួម មុខងារសំខាន់ៗ ក្នុងការដឹកនាំវិស័យសុខាភិបាលមានពីរគឺ៖ (១). មុខងារក្នុងការងារដឹកនាំការបម្រើសេវាថែទាំព្យាបាល (ផ្នែកមន្ទីរពេទ្យ) និង (២). មុខងារក្នុងការងារដឹកនាំក្រៅពីការផ្តល់សេវាថែទាំព្យាបាល។ សម្រាប់ការងារដឹកនាំការផ្តល់សេវា (នៅតាមមន្ទីរពេទ្យ) អ្នកដឹកនាំត្រូវយល់ដឹងពីស្ថានភាពទាំងអស់ដែលកើតមាននៅមន្ទីរពេទ្យ ព្រោះថា មន្ទីរពេទ្យមិនមិនគ្រាន់តែជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ តែមន្ទីរពេទ្យគឺជាសំណុំនៃព្រឹត្តិការណ៍ទាំងអស់ដែលអាចកើតមានក្នុងសង្គមទាំងមូលដែលអ្នកដឹកនាំមន្ទីរពេទ្យត្រូវចេះដឹកនាំ ដូចជា ការងារទាក់ទងនឹងការគ្រប់គ្រងជំងឺ ការប្រើប្រាស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឬការឆ្លើយតបទៅនឹងការចង់បានរបស់អ្នកជំងឺ។ល។ បន្ថែមពីលើនេះ  អ្នកដឹកនាំមន្ទីរពេទ្យក៏ត្រូវគ្រប់គ្រងធនធានមនុស្ស និងបន្ស៊ីការដឹកនាំរបស់ខ្លួនអោយស្របទៅនឹងទិសដៅរបស់គោលនយោបាយជាតិ។

បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកលើប្រធានបទវិចារវិជ្ជាសម្ភារៈនិយម ដោយលើកយកឧទាហរណ៍ជាច្រើនមកឆ្លុះបញ្ចាំងលើទិដ្ឋភាពផ្សេងៗនៃសច្ចៈធម៌។

ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យហ្លួងម៉ែ បានលើកយកប្រធានបទស្តីពីទាក់ទាញអ្នកជំងឺអោយមកប្រើប្រាស់សេវាក្នុងប្រទេសអោយបានច្រើន។ ចំនុចជាយុទ្ធសាស្រ្តមួយដែលលេចឡើងគឺ ការពង្រឹងសមត្ថភាពនៃការថែទាំនិងព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យហ្លួងម៉ែ អាចក្លាយទៅជាកំលាំងចលករ ក្នុងការទាក់ទាញ់ការទុកចិត្តរបស់ប្រជាជនមកលើគុណភាពសេវាព្យាបាលគ្រប់ប្រភេទនៅកម្ពុជានាពេលអនាគត ៕



















Previous Post Next Post