អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យមើលពីវឌ្ឍនភាព លំនៅដ្ឋានថ្មីរបស់ប្រជាពលរដ្ឋ ដែលបានយល់ព្រមចាកចេញពីទីតាំងមិនរៀបរយ នៅច្រាំងស្ទឹងពោធិ៍សាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យមើលពីវឌ្ឍនភាព លំនៅដ្ឋានថ្មីរបស់ប្រជាពលរដ្ឋ ដែលបានយល់ព្រមចាកចេញពីទីតាំងមិនរៀបរយ នៅច្រាំងស្ទឹងពោធិ៍សាត់


ពោធិ៍សាត់៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យការរុះរើសំណង់មិនរៀបរយច្រាំងស្ទឹង ត្រើយខាងកើត ចាប់ពីចំណុចស្ពានថ្មថ្មី រហូតដល់ស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ និងបន្តចុះពិនិត្យមើលពីវឌ្ឍនភាព លំនៅដ្ឋានថ្មីរបស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលបានយល់ព្រមចាកចេញពីទីតាំងមិនរៀបរយច្រាំងស្ទឹងពោធិ៍សាត់ ហើយចូលមករស់នៅទីតាំងថ្មីស្របច្បាប់ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា យើងត្រូវតែកែប្រែរៀបចំឡើងវិញនៅច្រាំងស្ទឹងអោយប្រែក្លាយសួនច្បារមានផ្កាគ្រប់ពណ៍ចំរុះ បំពាក់អំពូលភ្លើងដើម្បីជាប្រយោជន៍៖ ទី១. កែលំអរសោភណ្ឌភាពក្រុងអោយស្រស់បំព្រង, ទី២. សម្រាប់ពុកម៉ែបងប្អូនដែលរស់នៅតាមមាត់ស្ទឹង ដើរហាត់ប្រាណ និងអង្គុយលេងកំសាន្តលំហែកាយ និងទី៣. ទាក់ទាញដល់អ្នកធ្វើដំណើរ ក៏ដូចភ្ញៀវទេសចរណ៍ជាតិ អន្តជាតិដែលធ្វើដំណើរឆ្លងកាត់លើស្ពានអាកាសផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង ទាំងខ្មែរនិងខ្មែរឥស្លាម បានសហការល្អជាមួយអាជ្ញាធរ ក្នុងការជួយរុះរើសំណង់របស់ខ្លួន ប្រគល់ដីមកអោយអាជ្ញាធរតាមកិច្ចសន្យា។ឯឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅលើដីចំណីស្ទឹងក្នុងទីប្រជុំជនខេត្ត សូមរុះរើដោយខ្លួនឯងជាបណ្តើរៗទៅ ដើម្បីរៀបចំអភិវឌ្ឍន៍ខេត្តអោយស្អាតទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត ក៏បានឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រង ជាយុទ្ធសាស្ត្រក្នុងការទាក់ទាញអារម្មណ៍អ្នកដំណើរព្រោះថា នៅឆ្នាំ២០២៦ ខេត្តពោធិ៍សាត់នឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តការបុណ្យទន្លេ ៕




















Previous Post Next Post