ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online


ភ្នំពេញ៖
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online។

ដោយបានការចូលរួមពី លោក-លោកស្រី ស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានផ្សព្វផ្សាយពន្យល់ណែនាំ តើអ្វីទៅជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា Scam Online និងលើកឡើងនូវបទពិសោធន៍ការងារដែលអនុវត្តន៍បាននាពេលកន្លងមក។

បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ពាក់ព័ន្ធពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបច្ចុប្បន្ននេះវាបានកើតមានឡើងនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោក ហើយក៏បានកើតមានជាយូរមកហើយដែរ។ 

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្ដថា នៅក្នុងពិភពលោកនេះ មិនទាន់មានប្រទេសណាមួយដែលអាចចាត់វិធានការបង្ការទប់ស្កាត់បទល្មើសប្រភេទនេះ ដោយខ្លួនឯងបានទាំងស្រុងនោះទេ ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់បទល្មើសប្រភេទនេះ។ ដូចនេះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តការផ្សព្វផ្សាយនេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានយល់ដឹងពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយហានិភ័យដែលអាចនឹងកើតមានឡើងក្នុងរូបភាពណាមួយ ៕















Previous Post Next Post