ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព (RWSHISDP)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព (RWSHISDP)


ភ្នំពេញ៖
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព (RWSHISDP) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។

តាមរយៈបាយការណ៍របស់ លោក ទិត្យ សុផា នាយកកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព (RWSHISDP) បានបញ្ជាក់ថា RWSHISDP  ទទួលបានហិរញ្ញប្បទានសប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ នៅក្នុងភូមិគោលដៅសរុបចំនួន ៤០០ភូមិ ក្នុងឃុំចំនួន ៥០ឃុំ នៃស្រុកចំនួន១៨ ខេត្តចំនួន ៩ខេត្ត ដែលមានប្រជាពលរដ្ឋជាអ្នកទទួលផលពីសេវាផ្គត់ផ្គង់ទឹកស្អាត ចំនួន ៧០,០០០ខ្នងផ្ទះ ស្មើនឹង ២៩៤,០០០នាក់ ក្នុងនោះមានស្រ្តី ១៥២,៨៧០នាក់ និងអ្នកទទួលផលពីសេវាអនាម័យចំនួន ៥,៨០០ខ្នងផ្ទះ ស្មើនឹង ២៤,៣៦០នាក់ ក្នុងនោះមានស្រ្តី ១២,២២៨នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគម្រោងឱ្យសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈ។ 

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសដៅសម្រាប់ការអនុវត្តការងារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសទាំងអស់ឱ្យបន្ដយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបទដ្ឋាននីតិប្រតិបត្ដិរបស់គម្រោង និងឱ្យសម្រេចតាមគោលបំណងដែលគម្រោងបានកំណត់ ដើម្បីធានាបាននូវសន្ដិសុខទឹក និងអនាម័យជូនដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ៕
















Previous Post Next Post